នៅលើពិភពលោកចំនួនអ្នកឆ្លង COVID-19 កើនដល់ជាង ៤.៥លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់ និងជាសះស្បើយជាង ១.៦៩លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង 6:30នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៥១៨,២០២ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣០២,៩៦៦នាក់ និងជាសះស្បើយឡើងវិញ ១,៦៩៩,៣៤៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៥៤,៣៥០នាក់ ស្លាប់ចំនួន ៨៦,៨៣០នាក់ និងជាសះស្បើយចំនួន ៣១៦,៣០៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖