ប្រទេស ៣ នៅអាស៊ីអាគ្នេយ៍ធ្លាប់បិទចោល Facebook មិនឲ្យប្រើព្រោះ……..
Facebook ជា បណ្ឌា សង្គម យក្ស មួយ ដែល មាន អ្នក ប្រើប្រាស់ ជាង ២ ពាន់ លាន នាក់ ទូទាំង សកលលោក ដែល វា បាន ផ្តល់ ប្រយោជន៍ ក្នុង ការ ផ្សារភ្ជាប់ ទំនាក់ទំនង រវាង អ្នក ប្រើប្រាស់ និង ការ ចែកចាយ ព័ត៌មាន ចំណេះដឹង បាន រហ័ស បំផុត។
យ៉ាងណាមិញ ប្រទេស នៅ តំបន់ អាស៊ីអាគ្នេយ៍ ចំនួន ៣ កន្លង មក ក៏ ធ្លាប់ ជួប បញ្ហា ជាមួយ បណ្តាញ សង្គម របស់ លោក Mark Zuckerberg រហូត ឈាន ដល់ ការ បិទ លែង ឲ្យ ប្រើប្រាស់ ក្នុង ប្រទេស ទាំង មូល ត្រឹម រយៈ ពេល បណ្តោះ អាសន្ន ណា មួយ។
១.វៀតណាម:
កាល ពី ខែ មករា ឆ្នាំ ២០១៤ ប្រទេស វៀតណាម បាន ចេញ ផ្សាយ ច្បាប់ Decree 174 ជា ច្បាប់ ដែល កំណត់ ថា នឹង ផាក ពិន័យ ទឹកប្រាក់ ៤ ៧០០ ដុល្លារ ដល់ ជន ណា មួយ ដែល ផ្ទុះ ការ រិះគន់ រដ្ឋាភិបាល លើ បណ្ដាញ សង្គម។ ចូល ដល់ ខែ ឧសភា ឆ្នាំ ២០១៦ ក៏ ឈាន ដល់ ការ ផ្អាក ចោល ឲ្យ លែង ប្រើប្រាស់ ប្រមាណ ២ សប្តាហ៍ ក្រោយ មាន ការ តវ៉ា របស់ ក្រុម អ្នក ប្រឆាំង ទាំង ដែល ប្រទេស នេះ ក្ដោបក្ដាប់ អ្នក ប្រើប្រាស់ សរុប ប្រមាណ ៥២ លាន នាក់។
២.ថៃ:
ក្នុង ឆ្នាំ ២០១៧ រដ្ឋាភិបាល ថៃ បាន ចេញ សំណើ ឲ្យ Facebook លុប ចោល ការ បង្ហោះ ចំនួន ៣០៩ ដែល ចោទ ថា ជាការខុសច្បាប់ ផ្អែក តាម ច្បាប់ កំណត់ ស្តង់ដារ របស់ ប្រទេស ខ្លួន ប៉ុន្តែ Facebook បាន លុប អស់ តែ ១៧៨ គត់ ដោយ នៅ សល់ ១៣១។ គ្រា នោះ អាជ្ញាធរ ថៃក៏ ចេញ វិធានការ ព្រមាន ថា បើ ក្នុង ចំណោម ១៣១ ដែល នៅ សេសសល់ រក ឃើញ ថា ជា មាតិកា ខុស ច្បាប់ ណា មួយ ខ្លួន នឹង បិទ ចោល មិន ឲ្យ អ្នក ប្រើប្រាស់ ប្រមាណ ១៤,៨ លាន នាក់ អាច ភ្ជាប់ ទៅ កាន់ Facebook បាន។ ដោយ កត្តា នេះ ហើយ Facebook បាន ប្រញាប់ ចាត់ចែង បញ្ចប់ រឿង នេះ យ៉ាង រហ័ស បំផុត។
៣.ម៉ាឡេស៊ី:
Facebook ក៏ ធ្លាប់ ត្រូវ បាន បិទ ចោល ប៉ុន្មាន ថ្ងៃ នៅ ម៉ាឡេស៊ី អំឡុង ពេល ផ្ទុះ បាតុកម្ម អេហ្សីប នា ឆ្នាំ ២០១១៕
ប្រភព៖ Wikipedia | blog.hidemyass ប្រែ សម្រួល៖ កែវ ចន្ទ័សុផាវរុណ