លែងលះគ្នា១០ឆ្នាំហើយ បែបអ្នកនាងម៉េង កែវពេជ្ជតា Liveនិយាយរឿងអតីតស្វាមី ចង់មកយក….(មានវីដេអូ)
ភ្នំពេញ៖ តារាស្រីជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំនៀង ពីរោះក្រអួនក្រអៅគួរឲ្យចង់ស្ដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងក្លាដដែល។
បើនិយាយពីជីវិតឯកជនរបស់ អ្នកនាង ម៉េង កែវពេជ្ជតាបច្ចុប្បន្ន អ្នកនាងមានកូន ២នាក់ផងដែរ ដោយអ្នកនាងបាន មើលថែកូនបានយ៉ាងល្អ បើទោះបីមានឈ្មោះជាស្រ្តីមេម៉ាយ ដោយតារាស្រីរូបនេះ បានលែងលះជាមួយស្វាមី គិតមកទល់ពេលនេះ អស់រយៈពេល ១០ឆ្នាំហើយ។
ជាក់ស្ដែង ក្រោយលែងលះ បាន ១០ឆ្នាំមកនេះ ស្រាប់តែថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយរៀបរាប់ទៅលើឡាយតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និយាយរៀបរាប់ពីអតីតស្វាមី ដែលចង់យកកូនទៅចិញ្ចឹមវិញ តែតារាស្រីរូបនេះ មិនព្រម ព្រោះកាលពីដំបូងឡើយ ខាងតុលារការបានសម្រេចចិត្ត ផ្ដល់សិទ្ធឲ្យនាងបានចិញ្ចិមកូនដោយពេញសិទ្ធទៅហើយ។
តែនៅមានរឿងរ៉ាវជាច្រើនទៀតដែល អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយរៀបរាប់ បើចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
ថ្ងៃបុណ្យអ្នកម្តាយ Mother’s Day ឆ្នាំនេះ សូមចាត់ទុកថាគឺជាថ្ងៃដ៏វិសេសវិសាលណាស់ ព្រោះគឺជាខួប១០ឆ្នាំនៃការលែងលះរបស់ខ្ញុំដោយប្រព័ន្ធតុលាការ ហេីយដែលរិតតែអស់ទាស់នោះ គឺមានលេចនូវវត្តមានភ្ញៀវគ្មានសំបុត្រអញ្ជេីញ ចូលមករួមសម្តែងក្តីក្តៅក្រហាយ តែខ្ញុំមិនខ្លាចទេ ។ ចាំមេីលក្រោយពីទទួលបានការតបឆ្លេីយពីខ្ញុំហេីយ នឹងមានរឿងអ្វីកេីតឡេីងខ្លះ ? ?Live Part. 2. ១០.យប់ ចូល ១១ភ្លឺ ថ្ងៃច័ន្ទ ២០២០
Posted by Meng Keo Pichenda – ពេជ្ជតា on Sunday, May 10, 2020