លោកពេជ្រ ស្រស់ ៖ ខ្ញុំនឹងឈប់ចុះធ្វើការងារក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទៀត ដរាបណារឿងពិតនៅពីក្រោយ នៃការដកឯកឧត្តម William Guang មិនបង្ហាញជាសាធារណៈ

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ វិសាមញ្ញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លើប្រធានបទអំពីការបញ្ចប់តំណែងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

នៅព្រឹកនេះផងដែរលោក ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា«
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ខ្ញុំបាទបានចូលរួមប្រជុំវិសាមញ្ញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លើប្រធានបទអំពី
ការបញ្ចប់តំណែងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយនៅក្នុងកិច្ចប្រជុំនេះផងដែរ ខ្ញុំក៏បានធ្វើកត់សម្គាល់ឃើញថា ការបញ្ចប់តំណែងសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង
ផ្តល់យោបល់កន្លងមកមិនបានឆ្លងកាត់ការតស៊ូមតិផ្នែកនីតិកម្មឲ្យបានច្បាស់លាស់នោះឡើយ»។

លោកបានបញ្ជាក់ទៀតថា «ការបញ្ចប់តំណែងនោះ គឺធ្វើឡើងយ៉ាងតក់ក្រហល់បំផុតដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រតិភូសាម៉ីខ្លួនព្រមទាំងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទាំងមូលតែម្តង ហើយក្នុងកិច្ចប្រជុំខ្ញុំក៏បានប្រកាសហើយដែរថា ខ្ញុំនឹងឈប់ចុះធ្វើការងារក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទៀត ដរាបណារឿងពិតនៅពីក្រោយ
នៃការដកឯកឧត្តម William Guangមិនបង្ហាញជាសាធារណៈ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds