ថោកទាបណាស់!! គ្រូបង្រៀនចំនួន០៧នាក់ ចាប់រំលោភសិស្សស្រីអាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូតដល់០៦ដងថែមទាំងថតវីដេអូទុកទៀត(មានវីដេអូ)
(ថៃ)៖តាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍(Bangkokpost)កាលពីថ្ងៃទី០៩ ខែឩសភា ឆ្នាំ២០២០បានអោយដឹងថាគ្រូបង្រៀនចំនួន០៥នាក់នៅសាលារដ្ឋមួយក្នុងទីក្រុង Mukdahan ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីទទួលរងនៅការចោទប្រកាន់ពីប ទ រំ លោភ សេ ព សន្ថវៈ លើ សិ ស្ស ស្រីអាយុ ១៤ឆ្នាំម្ដងហើយម្ដងទៀត។ក្នុងនោះអតីតនិស្សិតពីរនាក់ជាជំនួយការក៏ត្រូវបានចោ ទប្រ កា ន់ផងដែរពីបទចូលរួមស កម្ម ភាពក្នុងបទ ល្មើ សខាងលើ ហើយពួកគេទាំងអស់នោះត្រូវបានគេនិយាយថាបានថតវីដេអូពីសកម្មភាពនេះទុកផងដែរ។
ក រណី ចា ប់ រំ លោ ភនេះបានកើតឡើងនៅក្នុងខែមីនាឆ្នាំមុនប៉ុន្តែជីដូនរបស់ជនរងគ្រោះទើបតែដឹងរឿងនេះនៅដើមខែនេះតែប៉ុណ្ណោះ។គាត់បានដាក់ពាក្យប ណ្តឹ ងទៅ ប៉ូ លីស Phueng Daed កាលពីថ្ងៃអាទិត្យកន្លងទៅ។ក្រោយពេលទទួលពាក្យ ប ណ្ដឹងទើប ប៉ូ លី សចេញដិកា ចា ប់ ខ្លួន ពួកគេ។ជ នស ង្ស័ យទាំង០៧នាក់នេះ ត្រូវប្រឈមនឹងការ ចោ ទប្ រកា ន់ពី ប ទ រំ លោ ភ ផ្លូវ ភេ ទ លើក្មេ ង ស្រី អាយុ ក្រោម ១៥ឆ្នាំដែលជា អ នី តិ ជនស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយ។
លោក Prasert Boonruang ជាលេខាធិការអចិន្រៃ្តយ៍នៃក្រសួងអប់រំបានអោយដឹងថាគ្រូបង្រៀនដែលជាជ ន ស ង្ស័ យត្រូវបានគេដកចេញពីសាលារួចផ្ទេរទៅកាន់ការិយាល័យ ដើម្បីរង់ចាំការស៊ើបអង្កេតវិន័យ។។ចំណែកឯលោកNataphol Teepsuwan រដ្ឋមន្រ្តីក្រសួងអប់រំក៏ត្រូវបានគេជូនដំណឹងអំពីហេតុ ការណ៍នេះផងដែរ។
បើតាមការអោយដឹងពីជីដូនរបស់ក្មេ ង ស្រី រ ង គ្រោះ រៀននៅសាលាMatthayom Suksa ទី២ បានប្រាប់ប៉ូលីសថាគ្រូបង្រៀន៥នាក់និងបុរសជាជំនួយការ២នាក់ទៀតបាន រំ លោ ភ សេ ព សន្ថ វៈលើចៅស្រីរបស់គាត់នៅកន្លែងផ្សេងៗក្នុងបរិវេណសាលា ហើយក៏បានថតវីដេអូ ស កម្ម ភា ពទាំងនោះផងដែរដោយចាប់ផ្តើមពីខែមីនាឆ្នាំមុន។
ប៉ូលីស ត្រូវបានគេប្រាប់អោយដឹងថាក្រុមគ្រូបង្រៀនទាំងនោះបានគំ រា ម ក្មេ ងស្រី រ ង គ្រោះនឹងធ្វើអោយនាងរៀនត្រួតថ្នាក់ប្រសិនបើនាងបដិសេធមិនរួ ម ភេ ទ ជាមួយពួកគេ។ដោយការភ័ យខ្លា ច ក្មេ ង ស្រី រ ង គ្រោះមិនហា៊នប្រាប់រឿងនេះដល់នរណាឡើយ ស្រាប់តែពេលថ្មីៗនេះរឿ ងរ៉ា វ ទាំងអស់នោះបានបែកធ្លាយដឹងដល់ជីដូនរបស់ ក្មេ ងស្រី រង គរោះ ក៏ប្ដឹ ង ប៉ូលីសតែម្ដង។
ជន សង្ស័យ ត្រូវបានប្រគល់ទៅឱ្យប៉ូលីស រួចនាំខ្លួនពួកគេទៅកាន់តុលាការ។នៅកន្លែង តុលាការ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅ ឃុំ ដោយម្នាក់ៗត្រូវបង់លុយ ចំនួន ២០ ម៉ឺនបាត ដើម្បីបញ្ចប់ការ ស៊ើប អង្កេត បន្ត។
ដោយឡែកមានសេចក្តីរាយ ការណ៍ផ្សេងទៀតថាមានក្មេងស្រីម្នាក់ទៀតអាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលា Mathayom Suksa ទី០៤ នៅសាលាតែមួយក៏ត្រូវបានជ ន សង្ស័ យទាំង០៧នាក់ខាងលើចា ប់ រំ លោភ ផងដែរ។ពេលនេះលោក Pol Col Krissana Pattanacharoen អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានអោយដឹងថាក្រុមអ្នកស៊ើបអង្កេតទទួលពាក្យ បណ្ដឹ ងពីក្មេងស្រីអាយុ១៦ឆ្នាំនោះហើយ។លោកបានមានប្រសាសន៍ថាអគ្គស្នងការនគរបាលជាតិលោក Chakthip Chaijinda បានណែនាំឱ្យប៉ូលី ស ដោះស្រាយករណីនេះដើម្បីប្រមូលភស្តុតាងនិងធានាយុត្តិធម៌ដល់គ្រប់ភាគីទាំងអស់។
គួរបញ្ជាក់ថាបើតាមការចេញផ្សាយរបស់គេហទំព័រkapook បានបញ្ជាក់អំពីអត្តសញ្ញាណរបស់ជ ន ស ង្ស័ យទាំង០៧នាក់នោះនឹងពេលវេលានៃការ រំ លោ ភក្មេ ងស្រី រ ង គ្រោះរហូតទៅដល់០៦លើកឯ ណោះ។ដែលពួកគេមានឈ្មោះដូចតទៅ៖ជ នស ង្ស័ យទីមួយមានឈ្មោះ លោក Wiphot ជាគ្រូគណិតវិទ្យា,ទីពីរលោក Yuthana ជាគ្រូកុំព្យូទ័រ ,ទី០៣លោក Anupap ជំនួយការគ្រូវិទ្យាសាស្រ្ដ ,ទី០៤លោក Sittinan ជំនួយការគ្រូ, ទី០៥លោក Identity ជំនួយការគ្រូ,ទី០៦លោក Chanasakមានអាយុ២១ឆ្នាំ,ទី០៧លោក Peerapong មានអាយុ២១ឆ្នាំ។