យល់សប្តិថាមានកំណប់!! លុះស្អែកឡើងក៏ទៅជីកមើល ស្រាប់តែអ្នកភូមិនាំគ្នាផ្អើលឆោឡោ…..
ករណីប្រទះឃើញព្រះសំរិទ្ធបុរាណអាយុច្រើនរាប់រយឆ្នាំ ព្រមជាមួយកងដៃនាគ អាវុធបុរាណ នៅផ្ទះលេខ ១៦០ ឃុំ ណែងមុតស្រុក កាបឈើង ខេត្ត សុរិន្ទ្រ របស់នាងបួរលយ អាយុ ៣៩ឆ្នាំ និងនាយ ចាំរូន អាយុ ៤៦ឆ្នាំ ដោយនៅឯផ្ទះប្រទះឃើញស្លាកស្នាកជីកដីជម្រៅប្រហែល ២មែត្រ ហើយប្រខ្សែចងទុកក្បែរគ្នាម្ចាស់ផ្ទះ និងអ្នកភូមិជាច្រើននាំគ្នាក្រាបសំពះព្រះសំរិទ្ធបុរាណអាយុច្រើនរយឆ្នាំ ព្រមទាំងវត្ថុបុរាណផ្សេងៗទៀតដែលបានរកឃើញ ហើយក៏ជាអ្វីដែលនាងបួរលយ ជាម្ចាស់ផ្ទះបានសុបិន្តឃើញហើយក៏យកមកធ្វើពិធី ក្រោយពីយកឡើងមកធ្វើពិធីអ្នកស្រុកនាំគ្នាក្រាបសំពះដើម្បីសុំលាភសុំជ័យនិងសិរមង្គល។
ក្រោយមកមន្ត្រីសារៈមន្ទីរជាតិសុរិន្ទ្រ ក្រុមសិល្បករ ព្រមជាមួយវប្បធម៌ស្រុកកាបឈើង ចុះទៅតំបន់នោះបានអោយដឹងថាព្រះពុទ្ធរូបដែលរកឃើញ ជាព្រះពុទ្ធរូបសំរិទ្ធ ស្ថិតនៅក្នុងសម័យរតនៈកូស៊ិនឆ្នាំ ១៧៨០ ឬ ១៧៨១ មានអយុប្រហែល ២៣៧ឆ្នាំ រួមទាំងកងដៃនិងអាវុធបុរាណ ដោយក្រោយពីត្រួតពិនិត្យរួចរាល់ហើយមន្រី្តបានប្រគល់អោយម្ចាស់ផ្ទះដែលរកឃើញទុកជាសក្ការៈបូជាសម្រាប់អ្នកស្រុកតទៅ។
អ្នកយកពត៌មានបានរាយការណ៍ថា ពេញមួយថ្ងៃមានមនុស្សជាច្រើនបានធ្វើដំណើរមកគ្រប់ទិសទីដោយមានទាំងអ្នកធ្វើដំណើរដោយរថយន្ត ម៉ូតូដើម្បីចូលមកក្រាបសំពះសុំលាភសុំជ័យ ដោយសារថ្ងៃស្អែកនេះ ជាថ្ងៃចេញឆ្នោត ម្ចាស់ផ្ទះសុំមិនផ្ដល់សំភាសន៍ពាក់ព័ន្ធនិងព្រញពុទ្ធរូបបុរាណនិងវត្ថុបុរាណដែលរកឃើញផ្សេងៗទៀត ថែមទាំងមិនជំរុញអោយមានការសុំលេខឆ្នោត សុំអោយមកក្រាបសំពះដើម្បីជាផលបុណ្យនិងជាសិរិមង្គលរួមគ្នា។
ដោយជំនឿរបស់អ្នកស្រុកអ្នកណាចង់បានអីក៏អធិដ្ឋានបាន រហូតមកដល់ពេលនេះឃើញថាមនុស្សនៅចូលមកក្រាបសំពះជាហូរហែរ ខណៈពេលដែលបណ្ដាអ្នកលក់ឆ្នោតយកឆ្នោតមកដាក់លក់នៅមុខផ្ទះនាងបួលយជាច្រើននាក់ ដែលមានអ្នកចាប់អារម្មណ៍ទិញឆ្នោតច្រើនណាស់។ ដោយលេខដែលអ្នកស្រុកចាប់អារម្មណ៍រកទិញគឺលេខផ្ទះនិងអាយុរបស់នាងបួលយ និងនាយចាំរូន ២នាក់ប្ដីប្រពន្ធជាម្ចាស់ផ្ទះដែលរកឃើញវត្ថុបុរាណ ក្រៅពីនេះនៅឳកាសល្អសម្រាប់អ្នកលក់ឆ្នោតទាំងប្រុសទាំងស្រីយកឆ្នោតមកលក់បានចំណូលកើតឡើងទ្វេមួយជាពីរក្នុងអំឡុងនេះទៀតផង។
ពេលដំបូងអាចអោយអ្នកស្រុកប៉ះវត្ថុបុរាណបាន តែពេលនេះខ្លួនបានហាមមិនអោយប៉ះហើយ អ្នកណាចង់បានអ្វីក៏អោយអធិដ្ឋានចុះតែចង់អោយមកសាងបុណ្យបារមីរួមគ្នាច្រើនជាង បើទុកលើហឹងហើយខ្លួនក៏នឹងបានទៅច្រូតស្រូវ ព្រោះពេលនេះនៅមិនទាន់បានច្រូតទេ អំពៅក៏មិនបានដាំ ដំឡូងក៏នៅមិនទាន់ដាំ ព្រោះអ្នកស្រុកនាំគ្នាចូលមកមើលរឿយៗ៕