ថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះទណ្ឌិត១៣៤នាក់នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយទោស
ភ្នំពេញ ៖ថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ទណ្ឌិតចំនួន១៣៤នាក់នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយទោសសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោកគឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងនៅថ្ងៃទី១១មេសាថា
សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូយបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ១៣៤នាក់(ស្ត្រី២៨នាក់) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប៤៦០នាក់(ស្ត្រី៤៩នាក់) ដើម្បីលើកលែងនិងបន្ធូរបន្ថយទោស។
លោកក៏បានលើកឡើងថាក្មុងចំណោមទណ្ឌិតទាំងនោះនឹងត្រូវ៖
១/ស្នើបន្ថយទោស៦ខែ ចំនួម៥៧នាក់ (ស្រី៦នាក់)
២/ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់(ស្រី២នាក់)
៣/ស្នើបន្ថយទោស១២ខែ ចំនួន៤០នាក់(ស្រី១៧នាក់)
៤/ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ (ស្រី២នាក់)
៥/ស្នើលើកលែងទោសចំនួន ១៦នាក់(ស្រី១នាក់)៕
អត្តបទ ៖ រតនៈ