សាស្ដ្រាចារ្យវ័យក្មេងម្នាក់ កំពុងសិក្សាពី កូវីដ១៩ ជិតជោគជ័យហើយ បែរជាត្រូវគេបាញ់សម្លាប់ចោល

(ចិន)៖ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចលឺពត៌មាន យ៉ាងរន្ធត់មកថា សាស្រ្ដាចារ្យលោក Bing Liuវ័យ៣៧ឆ្នាំ ដែលជាជនជាតិចិន និងជាអ្នកស្រាវជ្រាវក្នុងសាកលវិទ្យាល័យ Pittsburgh នៅសហរដ្ឋអាមេរិក ត្រូវបានគេបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ កាលពីចុងសប្ដាហ៍ កន្លងផុតទៅថ្មីៗនេះ។

យោងតាមសារពត៌មានក្នុងស្រុកមួយ បានបញ្ជាក់ថា សាកសពរបស់ សាស្រ្ដាចារ្យ Bing Liu ត្រូវបានស្វែងរកឃើញនៅក្នុង គេហដ្ឋានរបស់លោក ផ្ទាល់តែម្ដង ក្នុងក្រុង Ross Pennsylvania។ លើសពីនេះ យោងតាមការធ្វើកោសល្យវិច្ឆ័យ បានបង្ហាញថា រូបលោក ត្រូវបានបាញ់ចំក្បាល និងក ជាច្រើនគ្រាប់។

បន្ថែមពីនេះទៀតសោត នៅទីតាំងកន្លែងកើតហេតុ មានការបញ្ជាក់ពីប៉ូលីសថា បានប្រទះឃើញសាកសពបុរសម្នាក់ទៀត ដេកស្លាប់ក្នុងឡាន ដែលគេសន្និដ្ឋានជាអ្នកសម្លាប់ Bing Liu ផ្ទាល់តែម្ដង ដោយអ្នកទាំង២ ជាអ្នកស្គាល់គ្នាពីមុនមក ហើយឃាតកម្មនេះដែរ អាចបណ្ដាលមកពី ជម្លោះរវាងភាគីទាំងពីរ។

ជុំវិញការបាញ់សម្លាប់នេះដែរ សាស្រ្ដាចារ្យដែលមានដើមកំណើត ជាជនជាតិចិនរូបនេះ ត្រូវបានមានចំណុចគួរឲ្យសង្ស័យជាច្រើន ដែលអ្នករាល់គ្នា បានលើកយកមក និយាយជាប្រធានបទ ទូទាំងសកលលោកតែម្ដង។

គួរបញ្ជាក់ថា Bing Liu ត្រូវបានគេស្គាល់ថា ជាអ្នកស្រាវជ្រាវវ័យក្មេង ដែលមានជំនាញយ៉ាងប៉ិនប្រសព្វ ព្រមទាំង មានសមិទ្ធិផលការងារ ជាច្រើនរាប់មិនអស់។ អ្វីដែលពិសេសនោះគឺ រូបលោក នឹងត្រូវបញ្ចប់ការសិក្សាស្រាវជ្រាវមួយ ស្ដីពី កោសិកា និងបម្រែបម្រួលកោសិកានៃ វីរុសកូវីដ១៩ ដែលកំពុងវាយប្រហារសកលលោក នាពេលបច្ចប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds