បុណ្យចូលឆ្នាំថ្មី នៅសល់តែ បីថ្ងៃទៀត ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចាប់ផ្តើមសម្រុកចាកចេញទៅស្រុកកំណើត
(ភ្នំពេញ) ៖ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះឃើញថា កម្មករ កម្មការនីរោងចក្រ ក្រុមហ៊ុនឯកជនជាច្រើនម៉ឺននាក់ និង បងប្អូនប្រជាពលរដ្ឋ សម្រុកធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើត តាមស្រុករៀងៗខ្លួន ធ្វើឲ្យកំណើនយានយន្ត ក្នុងពេលព្រឹកថ្ងៃទី១១នេះ កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្នែកខាងចេញពីទីក្រុងភ្នំពេញ មានសភាពកកស្ទះចរាចរណ៍ ចាប់តាំងពីមវេលាម៉ោង៧ព្រឹកថ្ងៃមកម្លេះ។
ជារៀងរាល់ឆ្នាំទៅហើយ នៅពេលដែលមាន បុណ្យប្រពៃណីជាតិម្តងៗ ឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្នាក់ប្រកបរបររកស៊ីធ្វើកាងារ នៅទីក្រុងភ្នំពេញ ត្រូវធ្វើដំណើរចាកចេញទៅស្រុកកំណើតរបស់ខ្លួន តាមបណ្តាខេត្តនានា តាមដងផ្លូវច្រកចេញពីទីក្រុងភ្នំពេញ ច្បាស់ហើយចរាចរណ៍មានសភាពកកស្ទះខុសប្លែកពីថ្ងៃធម្មតា ។
ក្នុងនោះសាលារាជធានីភ្នពេញបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខសុវតិ្តភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ហើយដើម្បីរក្សាសុខសន្តិភាព និងសុវត្តិភាព សណ្ដាប់ធ្នាប់មានរបៀបរៀបរយសាធារណ:ក្នុងរាជធានីភ្នំពេញ ក៍ដូចជាក្សាបាននូវ ប្រពៃណីខ្មែរ ទំនៀមទំលាប់សេចក្ដីថ្លៃថ្នូរដ៍ផូផង់របស់ជាតិយើង រដ្ឋបាលសាលារជធានីភ្នំពេញ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ យុវជនសិស្ស និសិត្ស កម្មករ កម្មារនីទាំងអស់ សូមបើកបរបង្កើនការប្រុងប្រយត្ន័ នាពេលធ្វើដំណើរទៅកាន់ស្រុកកំណើត របស់បងប្អូន នាឲកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ ។
សាលារាជធានីភ្នំពេញក៍សូមឲ្យបងប្អូនចូលរួមលេងល្បែងប្រជាប្រិយ គ្រប់ប្រភេទ និងជៀសវាងដាច់ខាតការបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកធ្វើដំណើរ ឬជិះម៉ូតូបង្ហោះដេញគ្នាតាមផ្លូវ ដែលអាចអោយមានគ្រោះថ្នាក់ជា យថាហេតុប៉ះពាល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកធ្វើដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងអាវុធជាតិផ្ទុះគ្រប់ប្រភេទ ក៍ដើម្បីរក្សាភាពថ្លៃថ្នូរ សាក្ត័សមជាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។
ក្នុងនាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សង្ឃឹមជឿជាក់ថា បងប្អូន នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ៕
អត្តបទ៖ រតនៈ