គំនិតល្អ! ដើម្បីរក្សាគំលាតសុវត្ថិភាពពីគ្នា ភ្ញៀវទេសចរណ៍ចិនតម្រូវឲ្យពាក់មួកពិសេសពេលដើរកំសាន្ត

ចិន៖ ដ្បិតតែអាជ្ញាធរចិនបានអនុញ្ញាតឲ្យតំបន់ទេសចរណ៍អាចបើកដំណើរបានវិញក៏ពិតមែន តែម្ចាស់គ្រប់គ្រងកន្លែងទេសចរណ៍ទាំងអស់ត្រូវរួមគ្នាអនុវត្តវិធានការអនាម័យជាបន្តទៀត ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញនូវការរាតត្បាតមេរោគកូវីដ ១៩ ។ ជាក់ស្តែងឧទ្យានកំសាន្ត Shiniuzhai Geopark ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Pingjiang ខេត្ត Hunan ភាគខាងត្បូង ប្រទេសចិនបានតម្រូវឲ្យភ្ញៀវទេសចរណ៍ទាំងអស់ត្រូវតែពាក់មួកពិសេសមួយពេលចូលដើរកំសាន្តបរិវេណឧទ្យាន ដើម្បីអាចរក្សាគំលាតសង្គមឬគំលាតសុវត្ថិភាពក្នុងចម្ងាយមួយមែត្រពីគ្នាបាន។

មួកពិសេសនោះត្រូវរចនាឡើងដោយប្រើប៉េងប៉ោងវែងៗដាក់នៅពីលើ ដែលវានឹងជួយធ្វើឲ្យអ្នកដំណើរទាំងអស់ទើសគ្នាប្រសិនបើពួកឈរនៅក្បែរគ្នា។ ការអនុវត្តវិធានការអនាម័យខាងលើនេះ ត្រូវបានគេមើលឃើញថាគឺជាគំនិតច្នៃប្រឌិដ្ឋដ៏ល្អមួយ ហើយអាជ្ញាធរចិនថែមទាំងបានអំពាវនាវឲ្យតំបន់កំសាន្តផ្សេងត្រូវយកគំរូវិធានអនាម័យមួយនេះទៅអនុវត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds