សហព័ន្ធកីឡាបាល់ទាត់ ព្យួរមុខតំណែងមន្រ្តី ៤រូប មិនឲ្យគ្រប់គ្រងសកម្មភាពកីឡាអស់មួយជីវិត

(ភ្នំពេញ)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា FFC បានជូនដំណឹងពីការបញ្ចប់តួនាទីរបស់ខ្លួន ៤នាក់ ដែលបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
មន្រ្តីទាំង ៤រូបនោះរួមមាន៖ លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ដែលត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។
ដោយឡែក លោក ម៉ៃ តុលា ក៏ជាអតីតអគ្គលេខាធិរងនៃសហព័ន្ធកីឡាបាល់ទាត់ ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើ ពុករលួយទៅតុលាមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក៏បានជម្រាបជូន ដើម្បីឲ្យបងប្អូនអ្នកសេ្នហាវិស័យកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds