លោក William Guang ត្រូវបាន ប្រមុខរដ្ឋស្តីទីបញ្ចប់មុខតំណែងពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងព្រះរាជលិខិតបញ្ចប់មុខតំណែងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមរំលឹកថា លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាប្រធានគណបក្សខ្មែរក្រោក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីស្ថាប័ននេះត្រូវបានព្រះមហាក្សត្រសម្រេចបង្កើតឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង