លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់​ ប្រធានគណបក្សយុវជនកម្ពជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

នៅក្នុងលិខិតនោះផងដែរ លោក ពេជ្រ ស្រស់ បានសរសេរថា៖ ខ្ញុំបាទ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពូជា មានក្តីរន្ធត់យ៉ាងខ្លាំងបំផុតដោយបានទទួលដំណឹងថា អ្នកឧកញ្ញ៉ា ព្រឹទ្ធមហាឧាបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាព នាវាលេម៉ោង ២ទាបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំដោយជរាពាធ។ មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធបហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា គឺជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជា ពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំបាទ ពេជ្រ ស្រស់ ព្រមទាំងថ្នាក់ដឹកនាំរួមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់នៃ គណបក្សយុវជនកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដោយសេចក្ដី សង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds