នៅលើពិភពលោកកើនអ្នកឆ្លង COVID-19 ដល់ ៣.៥៦លាននាក់ ស្លាប់ជិត ២៥ម៉ឺននាក់ និងជាសះស្បើយជាង ១.១លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៥៦៣,០៦៥នាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៤៨,១២៩នាក់ និងជាសះស្បើយឡើងវិញ ១,១៥៣,៨៤៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer សហរដ្ឋអាមេរិក នៅតែជាប្រទេស មានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ។ មកដល់ព្រឹកថ្ងៃនេះមានអ្នកឆ្លង ១,១៨៧,៥១០នាក់ ស្លាប់ ៦៨,៥៨១នាក់ និងព្យាបាលជាមានចំនួន ១៧៨,២៦៨នាក់។ មកដល់ថ្ងៃចំនួនអ្នកឆ្លង និងស្លាប់សម្រាប់សហរដ្ឋអាមេរិក នៅតែមានចំនួនច្រើននៅឡើយ ក្នុងនោះអ្នកឆ្លងថ្មីមានជិត ៣ម៉ឺននាក់ និងអ្នកស្លាប់ថ្មីមានជាង ១ពាន់នាក់។

ខាងក្រោមជាតារាងបច្ចុប្បន្នភាពប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds