(UEFA)៖ ចប់ការប្រកួតក្រុមសេះបង្កង់ Juventus បានត្រឹមស្មើជាមួយនឹង Ajax
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ម៉ោង 07:57 AM
(ហូឡង់)៖ ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយសម្រាប់ជើងទីមួយ កាលយប់មិញនេះ ក្រុមសេះបង្កង់ Juventus ធ្វើបានត្រឹមលទ្ធផលស្មើគ្នា ០១ទល់នឹង ០១ តែប៉ុណ្ណោះទល់នឹង Ajax ។
ដោយ ០១គ្រាប់បំបែកពងមាន់គឺធ្វើបាននៅនាទី៤៥ ដែលតែតបញ្ចូលទីដោយតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo។ តែគ្រាន់តែចូលតង់ទីពីរភ្លាម Ajax តាមស្មើបានវិញដោយកីឡាករសញ្ជាតិប្រេស៊ីល David Neres។ ក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀតនៅថ្ងៃអង្គារទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ នៅទឹកដីអ៊ីតាលីវិញម្ដង ហើយអ្នកឈ្នះនឹងប៉ះ Tottenham ឬ Manchester City សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ សីហា