សាលាអន្តរជាតិធំបំផុតនៅហុងកុង កាត់បន្ថយថ្លៃសិក្សា ៤៥% ដើម្បីជួយដល់ឪពុកម្ដាយដែលកំពុងរងគ្រោះផ្នែកហិរញ្ញវត្ថុក្នុងពេលមានជំងឺរាតត្បាត Covid-19

សាលាអន្តរជាតិធំបំផុតនៅហុងកុងបានផ្ដល់ការបញ្ចុះតម្លៃ ៤៥% លើថ្លៃសិក្សានៅខែមិថុនា ខណៈពេលដែលឪពុកម្ដាយរាប់រយនាក់មកពីសាលា ៣ ផ្សេងទៀត កំពុងទាមទារការកាត់បន្ថយស្រដៀងគ្នានេះ នៅពេលដែលដែលសាលាត្រូវបានបិទ ដើម្បីបញ្ឈប់ការរីករាលនៃវីរុសកូវីដ១៩ ដែលតម្រូវឲ្យសិស្សត្រូវរៀននៅផ្ទះ។ ការបញ្ចុះតម្លៃ ៤៥% អាចត្រូវបានទាមទារដោយឪពុកម្តាយណាម្នាក់ដែលថ្លៃរបស់កុមារមិនទាន់ត្រូវបានបង់តាមរយៈកម្មវិធីជំនួយហិរញ្ញវត្ថុឬដោយស្ថាប័នរដ្ឋាភិបាល។

The English Schools Foundation (ESF) ដែលប្រតិបត្តុិការ សាលារៀនចំនួន ២២ នៅក្នុងទីក្រុងបាននិយាយកាលពីថ្ងៃពេលថ្មីៗនេះ​ថា ក្រុមគ្រួសារសិស្សចំនួន ១៧,៧០០ នាក់ភាគច្រើនអាចដាក់ពាក្យសុំការកាត់បន្ថយនេះ។ ខណៈខាងសាលាក៏បានប្រកាផងដែរថា ខ្លួនគ្រោងនឹងចាប់ផ្តើមគម្រោងជំនួយបន្ទាន់ថ្មីមួយដែលនឹងអនុញ្ញាតឱ្យឪពុកម្តាយពន្យាការបង់ថ្លៃពាក់កណ្តាលចាប់ពីខែមេសា ឧសភា និងមិថុនាបន្ថែមលើការពង្រីកវិធានការផ្តល់ជំនួយដែលមានស្រាប់។

នៅក្នុងលិខិតមួយផ្ញើទៅឪពុកម្តាយនាយកប្រតិបត្តិ (ESF) លោកស្រី Belinda Greer បាននិយាយថា លោកស្រីយល់ថាការគិតថ្លៃនាពេលអនាគតប្រហែលជាមិនគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវការជំនួយភ្លាមៗទេ។ ដោយនាយកប្រតិបតិ្តរូបនេះបានសរសេររៀបរាប់ដូច្នេះថា៖ « អ្នកខ្លះត្រូវបានកាត់បន្ថយពេលវេលាធ្វើការ ឬ ត្រូវបានគេស្នើសុំឱ្យឈប់សម្រាកដោយមិនទទួលបានប្រាក់ខែ ហើយអ្នកផ្សេងទៀតបានបាត់បង់ការងាររបស់ពួកគេទាំងអស់។ ដូច្នេះហើយយើងចង់ធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយឱ្យពួកគេឆ្លងកាត់គ្រាដ៏លំបាកទាំងនេះ »។

រហូតមកដល់ពេលនេះឪពុកម្តាយរបស់សិស្សបាននាំគ្នាចុះហត្ថលេខាជាង ១៥០ តាមអ៉ីនធឺរណេតទៅកាន់សាលាអន្តរជាតិ Harrow ដើម្បីស្វែងរកការកាត់បន្ថយរហូតដល់ ២៥% នៃថ្លៃសិក្សា។ ខណៈ នៅឯសាលាអន្តរជាតិហុងកុងឪពុកម្តាយជិត ១៣០ នាក់បានចុះហត្ថលេខាលើញត្តិស្នើសុំការសងប្រាក់ ២០ ភាគរយសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។ ហើយអាណាព្យាបាលសិស្សជាង ៥០០ នាក់ទៀតក៏បានចុះហត្ថលេខាលើញត្តិតាមអ៊ិនធឺណេត នៅសាលាអន្តរជាតិអាមេរិកាំងសុំឱ្យមានការកាត់បន្ថយថ្លៃឈ្នួលអប្បបរមា ៣០% សម្រាប់ត្រីមាសទី៣ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds