កុំ​ភ្លេច​! សង្រ្កាន្ត​២ខេត្ត​នេះ​ សុទ្ធតែ​មាន​កម្មវិធី​ប្រដាល់​ពិសេសៗ​

ថ្ងៃទី ១០​ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:05PM

កាន់​តែ​កៀក​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មែនទែន​ហើយ​ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ សម្រាប់​កម្មវិធី​លេង​កម្សាន្ត​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ដើម្បី​ជា​ការ​អបអរ​។​ ដោយ​ឡែក​វិស័យ​ប្រដាល់​គុន​ខ្មែរ​ដែល​ជា​កីឡា​ពេញ​និយម​ និង​ជាកីឡាប្រពៃណី​ផង​នោះ​ក៏​មាន​វត្តមាន​តាម​បណ្ដា​វត្ត​នានា​ ​ខេត្ត​មួយ​ចំនួនផង​ដែរ​ តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​សហព័ន្ធ​មួយ​នេះ​បង្ហាញ​ថា​ ក្នុង​ខេត្ត​ព្រៃវែង​គឺ​មាន​ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី១៤​ មេសា​ មាន​១៦គូ​ និង​ថ្ងៃទី១៥​ មេសា​ មាន​៨គូ។​

ចំណែក​កម្មវិធី​ប្រកួត​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​វិញ​មាន​២ថ្ងៃ​ដែរ​ គឺ​ថ្ងៃ​ទី១៥​ មេសា​ មាន​៦​គូ​ និង​ថ្ងៃទី១៦​ មេសា​ មាន​៦​ដូច​គ្នា។​ រំលឹក​ដែរ​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​គឺ​មាន​រយៈ​ពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤-១៥-១៦​ ខែ​មេសា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕​

កម្មវិធីនៅខេត្តព្រៃវែង
អត្ថបទ៖​ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds