វៀតណាម មិនទាន់មានអ្នកស្លាប់នៅឡើយទេ ដោយសារCOVID-19 និងមិនមានករណីឆ្លងថ្មីៗ ៦ថ្ងៃជាប់គ្នា

(ហាណូយ)៖ វៀតណាមនាថ្ងៃព្រហស្បតិ៍នេះ នៅតែបន្តការពុំមានករណីឆ្លងថ្មីនៃ COVID-19 ៦ថ្ងៃជាប់គ្នាហើយ ករណីឆ្លងសរុប ស្ថិតនៅ២៧០នាក់ដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

យ៉ាងណាមិញក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ អ្នកជំងឺ COVID-19 ម្នាក់ទៀតនៅវៀតណាមបានជាសះស្បើយឡើងវិញ ខណៈអតីត អ្នកជំងឺម្នាក់ទៀត បែរជាត្រូវបានធ្វើតេស្តឃើញវិជ្ជមានជាថ្មីទៅវិញ។ សរុប អ្នកជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម ដែល ត្រូវបានចាត់ទុកថាជាសះស្បើយ មានចំនួន២១៩នាក់ តែយ៉ាងតិច១០នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានម្តងទៀត។ ដោយឡែក ក្នុងចំណោមករណីឆ្លងទាំងអស់ គឺពុំមានអ្នកណាម្នាក់បាត់បង់ជីវិតឡើយ។
គួរជម្រាបថា យោងតាមក្រសួងសុខាភិបាលវៀតណាម មនុស្សជិត៣៥,០០០នាក់ នៅតែកំពុងស្ថិតក្រោមការតាមដាន ឬការដាក់ ឲ្យនៅដាច់ដោយឡែក នៅក្នុងប្រទេសវៀតណាម គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds