គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកឆ្លងលើពិភពលោកបានកើនដល់ ៣,២១៧,៨២៥នាក់, ស្លាប់កើនដល់ ២២៨,០០៥នាក់ និង មនុស្ស ៩៩៩,៧៣៦នាក់ បានព្យាបាលជាសះស្បើយ

(ពិភពលោក)៖មកដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ ជំងឺកូវីដ១៩ បាននិងកំពុងរីកសាយភាយលើប្រទេស និងដែនដីចំនួន២១០។ ចំនួនអ្នកឆ្លងលើពិភពលោកបានកើនដល់ ៣,២១៧,៨២៥នាក់, ស្លាប់កើនដល់ ២២៨,០០៥នាក់ និង មនុស្ស ៩៩៩,៧៣៦នាក់ បានព្យាបាលជាសះស្បើយ។
យោងតាមស្ថិតិអ្នកឆ្លងថ្មី និងអ្នកស្លាប់ថ្មី បានបង្ហាញថា ការរីករាលនៃជំងឺនេះនៅតែមានសភាពស្រួចស្រាវ មិនទាន់មានសញ្ញាណថមថយនៅឡើយទេ។ សហរដ្ឋអាមេរិក នៅតែជាប្រទេសឈរនៅកំពូលតារាងដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ។
មកដល់ព្រឹកថ្ងៃនេះពលរដ្ឋអាមេរិកឆ្លងជំងឺកូវីដ១៩ ឡើងដល់ ១,០៦៣,៨៦៣នាក់ ក្នុងនោះអ្នកឆ្លងថ្មីមានជិត៣ម៉ឺននាក់, ស្លាប់កើនដល់ ៦១,៦៣៥នាក់ ក្នុងនោះអ្នកស្លាប់ថ្មីមានជាង ២ពាន់នាក់ ខណៈអ្នកព្យាបាលជាមានចំនួន ១៤៧,១១៤នាក់។
ខាងក្រោមជាតារាងប្រទេសចំនួន២០ ដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ១៩ ច្រើនជាងគេ។

អត្ថបទដែលជាប់ទាក់ទង