តោះមកដឹងស្ថិតិមួយចំនួនដែលអ្នកគួរដឹង មុនជំនួបរវាង Man Utd និង Barca យប់នេះ

ថ្ងៃទី ១០ ខែមេសា​​ ឆ្នាំ ២០១៩ ម៉ោង02:33PM

ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមអ្នកមានបុណ្យ FC Barcelona នារាត្រីយប់នេះ វេលាម៉ោង ២រំលងអាធ្រាត នៃការប្រកួតក្របខណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១។

សម្រាប់ស្ថិតិរបស់ Manchester United

-អំឡុងពេលដែលក្រុមយក្សរបស់រដ្ឋកាតាឡាន់ យកឈ្នះទាំង២ដង ក្នុងវគ្គផ្ដាច់ព្រ័ត្រ (២០០៩ និង២០១១) Man Utd បានទម្លាក់ Barcelona ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០០៨

-Man Utd យកឈ្នះ Barca ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ European Cup ក្នុងឆ្នាំ១៩៩១

-Man Utd បង្ហាញខ្លួនចុងក្រោយនៅវគ្គនេះ គឺក្រោមការដឹកនាំរបស់លោក David Moyes គ្រាដែលពួកគេធ្លាក់របស់ក្រុម Bayern Munich ឆ្នាំ២០១៤

សម្រាប់ស្ថិតិរបស់ Barcelona

-ប៉ះ Man Utd ២ដង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មួយនេះ គឺឈ្នះទាំង២ដង ដោយឈ្នះ ២-០ ឆ្នាំ២០០៩ និងឈ្នះ ៣-១ ឆ្នាំ២០១១

-Barcelona បង្ហាញខ្លួនចុងក្រោយនៃវគ្គនេះ គឺកាលពីរដូវាកាលមុន ដោយធ្លាក់ក្រោមថ្វីជើងក្រុម Roma

-Barcelona បានប៉ះក្រុមមកពីអង់គ្លេសម្ដងហើយ ក្នុងរដូវកាលនេះ គឺប៉ះ Spur ដោយអាចឈ្នះក្រៅដី ៤-២ និងស្មើក្នុងដី ១-១៕

អត្ថបទ៖ ពេជ្រ​ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds