នៅអំឡុងពេលកូវីដ-១៩ធនាគារអេស៊ីលីដាមិនមានគម្រោងកាត់បន្ថយបុគ្គលិក ឬប្រាក់ខែបុគ្គលិកនោះទេ
នៅអំឡុងពេលនៃការកើតមានវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់មកលើកាលលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជានោះ គេសង្កេតឃើញថា មានរោងចក្រ និងក្រុមហ៊ុន មួយចំនួនបានសម្រេចកាត់បន្ថយការងារ ឬប្រាក់ខែរបស់កម្មករនិយោជិត។ ប៉ុន្ដែ សម្រាប់ធនាគារអេស៊ីលីដាវិញ គឺមិនមានផែនការនឹងកាត់បន្ថយចំនួនបុគ្គលិក ឬកាត់ប្រាក់ខែបុគ្គលិកនោះទេ ព្រោះក្នុងកាលៈទេសៈនេះ វិស័យធនាគារត្រូវដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះ។ នេះបើតាមការអះអាងរបស់ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។