កាលថ្ងៃចន្ទ អ៊ីតាលី រកឃើញករណីឆ្លងថ្មីជាង១,៧០០ករណី ជាចំនួនករណីទាបបំផុតក្នុងរយៈពេល៧សប្តាហ៍កន្លងមក
(អ៉ីតាលី)៖ ប្រទសអ៉ីតាលី បានរាយការណ៍ ពីចំនួនករណីឆ្លងថ្មីទាបបំផុត ក្នុងរយៈពេល៧សប្តាហ៍ កាលថ្ងៃចន្ទចំពេលដែលលោកនាយករដ្ឋមន្ត្រី Giuseppe Conte ចាប់ផ្តើមរៀបចំផែនការចេញពីការបិទប្រទេស ហើយចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ, នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយនាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
អាជ្ញាធរការពារជនស៊ីវិលអ៉ីតាលី បានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មី ចំនួន១,៧៣៩ករណី ក្នុងរយៈពេល២៤ម៉ោង ជាចំនួនតិចបំផុត គិតចាប់តាំងពីថ្ងៃទី១០ ខែមីនា។ មកទល់ពេលនេះ អ៉ីតាលី ករណីឆ្លងវីរ៉ុសដែលត្រូវបានបញ្ជាក់ មានចំនួនសរុប១៩៩,៤១៤ករណី។
ដោយឡែកចំនួនអ្នកជំងឺជាសះស្បើយវិញ មាន១,៦៩៦នាក់ នៅថ្ងៃចន្ទនេះ នាំឲ្យចំនួនអ្នកជាសះស្បើយ កើនឡើងដល់៦៦,៦២៤នាក់។
អ៉ីតាលី ដែលជាប្រទេសចំណុចផ្ទុះឡើង នៃវីរ៉ុសនៅតំបន់អឺរ៉ុបនោះ កាលថ្ងៃចន្ទមានមនុស្ស៣៣៣នាក់បានស្លាប់ ដោយសារវ៉ីរ៉ុស នាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់២៦,៩៧៧នាក់៕ឮ