អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ គ្រោងនិងបើកដំណើរការឡើងវិញ បើទោះបីតួលេខអ្នកឆ្លង Covid-19 ឡើងចុះៗមិនទៀងក៏ដោយ
(ថៃ)៖យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថា អាកាសយានដ្ឋានសុវណ្ណភូមិគ្រោងនឹងបើកដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃសុក្រ បានចាប់ផ្តើមការហោះហើរឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលមួយខែដោយសារការភ័យខ្លាច និងបទបញ្ជារឹតបន្តឹងលើការធ្វើដំណើរដើម្បីបញ្ឈប់ការរីករាលដាលើនៃវីរុស Covid-19 ។
លោក Wg Cdr Suthirawat អ្នកគ្រប់គ្រងអាកាសយានដ្ឋានបាននិយាយថា ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ហាមឃាត់ការហោះហើរអន្តរជាតិទាំងអស់ចាប់ពីការចុះចតនៅក្នុងប្រទេសថៃកាលពីដើមខែនេះ។ ការធ្លាក់ចុះនៃចំនួនអ្នកដំណើរបានបានធ្វើឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ដែលគ្រប់គ្រងព្រលានយន្តហោះធំៗ រួមទាំងសុវណ្ណភូមិផងដែរ ត្រូវបិទតំបន់ខ្លះនៃព្រលានយន្តហោះដើម្បីជួសជុលជួសជុល និងបន្ថែមទីតាំងថ្មី។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលបិទទ្វារព្រលានយន្តហោះត្រូវបានកែលម្អ ជួសជុល និងអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗកាន់តែទំនើប និងងាយស្រួលជាងមុនដើម្បីបំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរ។ បន្ថែមពីនេះទោះបីជាមានអ្នកដំណើរតិចតួចក៏ដោយក៏អាកាសយានដ្ឋាននៅតែរក្សានូវវិធានការណ៍អនាម័យ និងសម្អាតនៅក្នុងបរិវេណដើម្បីរក្សាទំនុកចិត្តអ្នកដំណើរនៅពេលដែលជើងហោះហើរត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ៕