លោក ពេជ្រ ស្រស់ ៖ បើយើងមានឱកាសក្លាយជាអ្នកមានធូរធារហើយ សូមកុំភ្លេចអ្នកក្រីក្រដូចយើងពីអតីតកាល
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ បានដឹកនាំក្រុមការងារចុះចែកអំណោយអង្ករចំនួន២០បេ ជូនក្មេងៗកំព្រានៅផ្ទះសហគមន៍កុមារកំព្រាក្នុងស្រុកឈូកខេត្តកំពត ។
នេះបើយោងតាមការបង្ហោះនៅលើផេកហ្វេសបុករបស់លោកផ្ទាល់ថា៖ ព្រឹកនេះខ្ញុំបានយកអង្ករ២០បេមកជូនក្មេងៗ កំព្រានៅផ្ទះសហគមន៍កុមាការកំព្រា ក្នុងស្រុកឈូក ខេត្តកំពត នៅពេលដែលយើងធំពេញ វ័យក្នុងគ្រួសារក្រីក្រ ហើយក៏មានឳកាសក្លាយជាអ្នកមានធូរធារ ចូរកុំភ្លេចអ្នកក្រីក្រដូចយើងកាលពីអតីត។
គួរបញ្ជាក់ផងដែរថាលោកធ្លាប់បានចែកអំណោយជូនប្រជាពលរដ្ឋបាន៤លើករួចមកហើយ ដោយកាលពីលើកទី១ ចែកជូនពលរដ្ឋដែលខ្វះខាតពិតប្រាកដចំនួន១០០គ្រួសារស្ថិតនៅភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង) និងលើកទី២ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ និងលើកទី៣ ចែកជូនប្រជាពលរដ្ឋដែលរស់នៅតាមសំយ៉ាបផ្ទះគេនិង អ្នកប្រកបរបរធាក់ស៊ីក្លូ លើកទី៤ចែកជូនប្រជាពលរដ្ឋរត់ម៉ូតូឌុបចំនួន១០០គ្រួសារ ដែលស្ថិតនៅក្នុងក្រុងភ្នំពេញដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាមនិង មី និងមានត្រីខ ផងដែរ ។