គួរឲ្យអាណិត ពលករខ្មែរ២នាក់ មានលុយតែ១៥បាត អត់លុយជិះឡានមានបំណងដើរចម្ងាយ ៦០គីឡូ ដើម្បីចង់មកខ្មែរវិញ តែសំណាងបានជនជាតិថៃជួយ
(ប្រទេសថៃ)៖ យុវជនជនជាតិខ្មែរ ២នាក់ ត្រូវបានជនជាតិថៃជួយផ្ដល់ថវិកាដើម្បីជិះរថយន្តទៅប៉ាតាយ៉ា ស្របពេលដែលពួកគេបានទៅរកការងារធ្វើនៅប្រទេសថៃ ហើយមិនមានការងារសម្រាប់ពួកគេក្នុងពេលប្រទេសកំពុងជួប ហានិភ័យ កូវីដ១៩។ នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២០ នៅម៉ោង ១២.០០ នាទីនៅមុខហាងលក់អាគុយស៊ុនលី នៅតាមបណ្តោយផ្លូវ Sukhumvit ភូមិលេខ ៣ ឃុំបានសាន ស្រុកមឿងខេត្តឈុនបុរី។ តាមការសាកសួរ ពួកគេប្រាប់ថា រស់នៅប៉ោយប៉ែត ប្រទេសកម្ពុជាពួកគេជាបងប្អូន បានធ្វើដំណើរទាំងដាច់បាយ ដោយសារពួកគេមានលុយតែ ១៥បាតក្នុងខ្លួន។
ពួកគេប្រាប់ថា មានមនុស្សនិយាយថា នៅប៉ាតាយ៉ាគេកំពុងចែកអង្ករនិងមានកន្លែងស្នាក់នៅដោយសង្ឃឹមថាអាចទៅស្នាក់នៅបាន។ មុននឹងបន្តដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ ពួកគេត្រូវធ្វើដំណើរទៅប៉ាតាយ៉ា ដែលមានចម្ងាយប្រហែល ៦០ គីឡូ ដោយដើរ ប៉ុន្តែពេលនេះត្រូវបានជួយជាលុយដើម្បីជិះរថយន្តហើយ៕