​ប្រទេស​ប្រេស៊ីលបានធ្វើវិធីបញ្ចុះសាកសព​​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំធ្វើឡើង​នៅឯ Nossa Senhora de Aparecida

(បរទេស)៖ មឈូសសពរាប់សិបគ្រឿងត្រូវបានគេយកទៅទីតាំងបញ្ចុះសពសាធារណៈមួយ នៅក្នុងទីក្រុង Manaus ភាគពាយព្យប្រទេសប្រេស៊ីល។ នេះ​បើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី២៤។

កាលពីដើមសប្តាហ៍កន្លងទៅនេះ អាជ្ញាធរទីក្រុងបានសំរេចចិត្តប្រើប្រាស់ការជីករណ្តៅលក្ខណៈទ្រង់ទ្រាយធំ សម្រាប់ធ្វើការកប់សាកសពជនរបស់ជនរងគ្រោះ ដែលគ្រោះថ្នាក់បណ្ដាលមកពីជម្ងឺវីរុសកូរ៉ូណា។

ការជ្រើសរើសវិធីបញ្ចុះសាកសព ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះធ្វើឡើងនៅឯ Nossa Senhora de Aparecida ដែលអាចឲ្យសាច់ញាតិក៏ដូចជាមិត្តភក្តិរបស់គ្រួសារសពទាំងអស់ អាចមានឱកាសគោរពដល់វិញ្ញាញខណ្ឌជនរងគ្រោះជាលើកចុងក្រោយ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងបន្ថែមថា ចាប់តាំងពីមានការរាតត្បាតលុកលុយពីជំងឺវីរុសនេះមក ចំនួននៃការបញ្ចុះសពនៅក្នុងទីក្រុងបានកើនឡើងទ្វេដង ពោលគឺមានការកើនឡើងជាមធ្យមពី ៣០ ទៅ ១០០ ក្នុងមួយថ្ងៃឯណោះ។

នាមកទល់សព្វថ្ងៃនេះស្ទើរតែ ៨០ភាគរយ នៃអ្នកកើតជម្ងឺវីរុសកូវីដ១៩នេះ គឺប្រមូលផ្ដុំគ្នាស្ថិតនៅក្នុងរដ្ឋធានីនៅឡើយទេ។ តាម​រាយការណ៌ក៏បានឲ្យដឹងថា បច្ចុប្បន្នករណីអ្នកឆ្លងជម្ងឺមានប្រមាណជាង ៤៣.០០០នាក់ និងមានអ្នកស្លាប់ចំនួន ២.៧០០នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds