ក្រុមតារាចំរុះកម្ពុជា ប្រកួត​ឈ្នះ​ក្រុម​តារាចំរុះ​ថៃ ២-១ ក្នុងជំនួប​មិត្តភាព​សប្បុរសធម៌

ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 11:20AM

កីឡាករយុវជន និងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត បានចូលរួមជាមួយតារាសម្តែង តារាចម្រៀងតំណាងឱ្យកម្ពុជា ជាច្រើនរូប បានប្រកួតឈ្នះក្រុមតារាចំរុះថៃ ដោយលទ្ធផល ២-១ក្នុងប្រកួតមិត្តភាពដើម្បីសប្បុរសធម៌ នៅកីឡដ្ឋាន Pathum Thani ក្នុងប្រទេសថៃ ។

ក្រុមតារាចំរុះកម្ពុជា រកគ្រាប់បាល់បានដោយកីឡាករ ចេន ដែលជាការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្នុងវគ្គទី១ និង ១គ្រាប់ទៀតនៅចុងវគ្គទីពីរ ដោយកីឡាករ លឹម យូ ដែលជាគ្រាប់បាល់ជ័យជម្នះ ។តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ ក្លិបបឹងកេត និងភាគីថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគត ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds