ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីព្យាបាលជាសះស្បើយទេធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន១១០នាក់ដដែល និងមិនមានករណីអ្នកឆ្លងថ្មីនោះទេ
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ នេះសរុបអ្នកជាសះស្បើយមានចំនួន ១១០នាក់ ដដែលនិង អ្នកបន្ព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ ដដែល មិនមានអ្នកជម្ងឺបាត់បង់ជីវីត
សូមបញ្ជាក់ថា សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់