Liverpool សម្លឹងឃើញវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៥០%ក្រោយឈ្នះ Porto ២-០

ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 11:07AM

ក្ដីសង្ឃឹមសងសឹកលើ Liverpool របស់ FC Porto នៅតែមិនទាន់អាចទៅរួចក្រោយពួកគេបានបរាជ័យ ២-០ កាលពីយប់មិញនៅទឹកដី Anfield។

រដូវកាលមុនក្រុមទាំងពីរបានប៉ះគ្នាម្ដងរួចមកហើយ តែជាលទ្ធផល Liverpool បានបំពាក់ម្ចាស់ផ្ទះ FC Porto ៥ទល់នឹង០ ក្រៅដី និងស្មើ ០-០ នៅប្រកួតក្នុងផ្ទះ។ Porto រំពឹងថានឹងអាចស្ដារមុខមាត់ឡើងវិញនៅជំនួបលើកនេះប៉ុន្តែ Narby Keita និង Firmino ស៊ុតម្នាក់១គ្រាប់ឲ្យហង្ស បន្តជ័យជម្នះលើក្រុមជើងខ្លាំងព័រទុយហ្គាល់។

យ៉ាងណា ក្រុមលោក Sérgio Conceição នៅមានជើងទីពីរម្ដងទៀតដើម្បីសងសឹក Liverpool ហើយបើអាចឈ្នះ៣-០ ឬជ័យជម្នះក្នុងលទ្ធផលចាប់ពី៣គ្រាប់ឡើងពួកគេនឹងមានសង្ឃឹមឡើងវគ្គបន្តដែលអាចប៉ះ Manchester United ឬ Barcelona។

ការប្រកួតជើងទីពីរធ្វើឡើងនៅកីឡដ្ឋាន Estádio do Dragão នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ពោលគឺចំយប់ថ្ងៃពុធ សប្ដាហ៍ក្រោយ៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds