ពិតជាគួរឲ្យសរសើរមែន!!លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា បានជួយក្មេងប្រុសម្នាក់ចេញពីគំនរសម្រាមដើម្បីយកទៅព្យាបាលរបួសនិង ផ្គត់ផ្គង់ឲ្យគេរហូតដល់រៀនចប់សកលវិទ្យាល័យផងដែរ
(ភ្នំពេញ)៖ មហាជនប្រាកដជាស្គាល់រួចមកហើយ លោក ផន ផល្លា ជាអនុប្រធានគណបក្សយុវជនកម្ពុជានិងជាប្រធានមូលនិធិសប្បុរសធម៌នៃគណបក្សយុវជនកម្ពុជាផងដែរនោះ លោកតែងតែជួយចាស់គ្មានទីពឹង និងអ្នកដែលមានជីវភាពក្រីក្រ នៅថ្ងៃនេះផងដែររូបលោក បានជួយប្អូនប្រុសម្នាក់ដែលបានមុតដែក ចូលទៅគន្លាក់ក្បាលជង្គង់ដែលធ្វើឲ្យមានសភាពធ្ងន់ធ្ងរ គ្រោះថ្នាក់នេះកើតឡើងនៅពេលរូបគេដែលទៅរើសអេតចាយដើម្បីយកលុយមកមើលម្តាយឈឺ នៅឯផ្ទះ។
យោងទៅតាមផេកហ្វេសបុករបស់លោកមានឈ្មោះថា មូលនិធិសប្បុរសធម៌នៃ គយកបានបង្ហោះថា៖ ជូនសិលាមកទទួលការព្យាបាលបន្តនៅថ្ងៃនេះ…ជាការពិត ការវះកាត់នឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗ..សង្ឃឹមថា ជើងរបស់ប្អូននឹងមិនអីនោះទេហ៊ឹម…ក្មេងប្រុសម្នាក់នេះពិតជាកំសត់ពេកហើយខំប្រឹងរើសអេតចាយ ដើម្បីជួយម្តាយ ពេលម្តាយឈឺ បែរជាមករងគ្រោះបែបនេះទៅវិញ ។
លោកបានបន្តទៀតថា នៅថ្ងៃនេះ ខ្ញុំសូមប្រកាសជំហររបស់ខ្ញុំថា ទោះបីជាសិលាត្រូវបាត់បង់ជើង ឬមួយទទួលបានជោគជ័យនៅក្នុងការព្យាបាលនេះក៏ដោយ ក៏ខ្ញុំពេញចិត្តក្នុងការទទួលយកសិលាធ្វើជាកូនចិញ្ចឹមរបស់ខ្ញុំម្នាក់ទៀត ហើយផ្គត់ផ្គង់គេរហូតដល់គេរៀនចប់សកលវិទ្យាល័យផងដែរ ។