ពលរដ្ឋចំនួន៧គ្រួសារ នៅតំបន់ដាច់ស្រយាល ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

(ប៉ៃលិន)៖ ប្រជាពលរដ្ឋក្រីក្រ ខ្វះមុខខ្វះក្រោយ ចំនួន៧គ្រួសារ រស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តប៉ៃលិន ត្រូវបានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចុះចែកផ្ទាល់ពីលោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងលោក ហុក សុផល អនុប្រធានគណៈគម្មាធិការសាខា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រោមការចូលរួមពីសមាជិក សមាជិកការសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមយុវជន ស.ស.យ.ក ខេត្តជាច្រើនរូបផងដែរ។

នាឱកាសនោះលោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

លោកស្រី បានបន្តថា៖ គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាននាំយកមកឧបត្ថម្ភជូន បងប្អូនប្រជាពលរដ្ឋ នាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ជាមួយគ្នានេះលោកជំទាវ និងក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណ ដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពីរបៀបលាងសម្អាតដៃ ជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩ និង វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ជាមួយគ្នានេះចំពោះបងប្អូន ដែលមានក្រុមគ្រួសារ ទៅធ្វើការងារនៅក្រៅប្រទេស ពេលត្រលប់មកវិញ ត្រូវដាក់គាត់ដាច់ដោយឡែកចំនួន ១៤ថ្ងៃពីក្រុមគ្រួសារ ប្រសិនជាគ្រូពេទ្យពិនិត្យសុខភាព ពួកគាត់ទៅ មិនមានជំងឺកូវីដ១៩ នោះទេ ទើបអនុញ្ញាតឱ្យពួកគាត់ ទៅជួបជុំគ្រួសារវិញជាធម្មតា ធ្វើដូច្នោះដើម្បីឲ្យពួកគាត់ យល់ដឹងអំពីបញ្ហានៃជំងឺកូវីដ១៩ នឹងបានយល់អំពីការឆ្លងនៃវីរុសកូវីដ១៩ និងរយៈពេលនៃការចេញ រោគសញ្ញាផងដែរ ចំពោះព័ត៌មានបន្ថែមអំពីជំងឺកូវីដ១៩ លោកស្រី បានឲ្យប្រជាពលរដ្ឋទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds