ជប៉ុនរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ៥៥៥នាក់
(ជប៉ុន)៖តាមការចុះផ្សាយរបស់ NHK នាថ្ងៃសៅរ៍ ទី១៧ ខែមេសា ចំនួននៃការឆ្លងវីរុស COVID-19 សរុបនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៩,៨៤៩ នាក់ កាលពីថ្ងៃសុក្រ នៅពេលដែលមានករណីថ្មីចំនួន ៥៥៥ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ តួលេខនេះរាប់បញ្ចូលទាំងវិជ្ជមានក្នុងកំឡុងពេលត្រួតពិនិត្យនៅព្រលានយន្តហោះ មន្ត្រីក្រសួងសុខាភិបាល និងបុគ្គលដែលបានវិលត្រឡប់មកជប៉ុនវិញ។
បូកទាំងករណីចំនួន ៧១២ ពីនាវាទេសចរណ៍ Diamond Princess នាំឱ្យចំនួនសរុបលើនដល់ ១០,៥៦១ នាក់។ ចំនួនអ្នកស្លាប់មានចំនួន ២២០នាក់ ក្នុងនោះមាន ១៣នាក់មកពីនាវា។ ទីក្រុងតូក្យូឈរនៅលើបញ្ជីនៃខេត្ត ដែលមានអ្នកឆ្លងច្រើនជាងគេ គឺ ២,៧៩៤នាក់។ អូសាកាស្ថិតនៅលេខ ២ មានចំនួន ១,០៧៥នាក់។
មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃសុក្រមនុស្ស ២១១នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះមាន ៤នាក់មកពីនាវាទេសចរណ៍។ ក្រុមមន្រ្តីបាននិយាយថា មនុស្ស ១,៦៥៧នាក់ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ដោយមាន ១,០១២នាក់ ជាអ្នកនៅក្នុងប្រទេសជប៉ុន ខណៈដែល ៦៤៥នាក់បានឆ្លងនៅលើនាវា Diamond Princess ៕