ដំណឹងល្អទៀតហើយ!!អ្នកជំងឺកូវីដ១៩ ៥នាក់ទៀតបានជាសះស្បើយថ្មីចំនួន ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់ ហើយពិសេសពុំមានករណីអ្នកឆ្លងថ្មីទេ
(ភ្នំពេញ)៖ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៨ខែមេសា ឆ្នាំ២០២០ នេះអ្នកជាសះស្បើយថ្មីចំនួន ៥នាក់សរុបអ្នកជាសះស្បើយមានចំនួន ១០៣នាកអ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១៩នាក់មិនមានបាត់បង់ជីវិត
សូមបញ្ជាក់ថាសរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។