បុរសជនជាតិជប៉ុនម្នាក់នេះ បានសម្លាប់ស្ត្រីម្នាក់នៅប្រទេសឡាវ ហេីយគេចខ្លួនមកខេត្ត កំពត ប្រទេស កម្ពុជា
ប៉ូលីសឡាវបានដាក់បុរសជនជាតិជប៉ុនម្នាក់ អាយុ ៣៨ឆ្នាំ នៅក្នុងបញ្ជីតាមចាប់អន្តរជាតិ ទាក់ទងនឹងការសម្លាប់ស្ត្រីជនជាតិន័រវេសម្នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បុរសដែលត្រូវបានគេប្រកាសជាមុខសញ្ញាតាមចាប់នេះមានឈ្មោះ Hiroyuki Ogu ត្រូវបានគេសង្ស័យថា បានច្របាច់កស្ត្រីន័រវេសអាយុ ៣០ឆ្នាំរហូតដល់ស្លាប់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវែស Dagbladet បានឱ្យដឹងថា សាកសពស្ត្រីនោះត្រូវបានគេរកឃើញនៅក្នុងព្រៃមួយ នៅកណ្តាលប្រទេសឡាវកាលពីខែមករា។ អ្នកទាំងពីរទាំងជនសង្ស័យ និងស្ត្រីដែលបានស្លាប់ ធ្លាប់បានទាក់ទងគ្នា និងមានដំណើរកម្សាន្តក្នុងប្រទេសឡាវចេញពីប្រទេសថៃ៕
នគរបាលអន្តរជាតិកំពុងតាមប្រម៉ាញ់បុរសរូបនេះ
ប្រសិនបេីបងប្អូនបានឃេីញជនបរទេសខាងក្រោមសូមរាយការណ៍មកកាន់សមត្ថកិច្ចខេត្តកំពតជាបន្ទាន់ ។
រាយការណ៍តាមរយៈលេខទូរស័ព្ទ 087 289 431
012 289 431, 096 366 5596