លោក ពេជ្រ ស្រស់ ជួបប្រជុំជាមួយប្រធាននាយកដ្ឋានចរាចរណ៍ ដេីម្បីពិភាក្សារកយន្តការទប់ស្កាត់ពីគ្រោះថ្នាក់ចរាចរណ៍នាព្រឹកនេះ
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 07:00 AM
(ភ្នំពេញ) លោក ពេជ្រ ស្រស់ សមាជិកឩត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងេជាប្រធានប្រតិភូនៃគណបក្សយុវជនកម្ពុជា ព្រមទាំងប្រតិភូគណបក្សយុវជនកម្ពុជានៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅព្រឹកវេលាម៉ោង ០៩ និង០០នាទី នឹងចូលជួបប្រជុំជាមួយនិងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ដេីម្បីពិភាក្សាស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំខ្មែរខាងមុខនេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
នៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរ ដោយក្នុងគោលបំណងពិភាក្សាស្វែងនៅ គឺដេីម្បីរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍(រូបតំណាង)
អត្ថបទ រតនៈ