ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:48 AM
(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់០៥នាក់, រងរបួសធ្ងន់ និងស្រាលចំនួន ១២នាក់បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១០គ្រឿង, រថយន្តតូចចំនួន ០៩គ្រឿង, រថយន្ដធុនធំចំនួន ០២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរមិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង…។
សូមមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា…!!!
អត្ថបទ៖ សីហា