ពលករខ្មែរនៅថៃចំនួន ១៧នាក់ ត្រូវប៉ូលីសថៃឃាត់ខ្លួនពីបទជួបជុំគ្នាផឹកស៊ី ដែលខុសពីច្បាប់គ្រាអាសន្នប្រទេសថៃ
ថៃ៖ សមត្ថកិច្ចថៃបានធ្វើការចុះឃាត់ខ្លួនពលករខ្មែរចំនួន ១៧នាក់ បន្ទាប់ពីពួកគេទាំងអស់នោះបានជួបជុំគ្នាស៉ីផឹក និងរាំច្រៀង នៅស្រុកខ្លងលួង ខេត្តផាធុមថានី ប្រទេសថៃ ដែលនេះជាទង្វើរខុសពីក្រឹត្យគ្រាអាសន្នរបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News របស់ថៃ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ហេតុការណ៍បានកេីតឡើងនៅល្ងាចថ្ងៃអង្គារ ទី១៤ នៅមុខផ្ទះលេខ៤/៦ ក្នុងភូមិទី១២ ហើយក្រុមអ្នកផឹកស៉ីមានស្រី ៥នាក់ និងប្រុស ១២នាក់។
ប្រភពបានឱ្យដឹងដែរថា ពួកគេទាំងនោះបានផឹកស៉ី និងរាំច្រៀង ដោយមិនមានការពាក់ម៉ាស់ត្រឹមត្រូវ ដើម្បីការរពារវីរុស COVID-19 អ្វីនោះទេ។ នៅពេលប៉ូលីសចុះមកឃាត់ខ្លួន មានមនុស្ស៣នាក់បានរត់ចេញពីទីនោះ ដោយសារប៉ូលីសមានគ្នាតិច ហើយមិនអាចដេញចាប់បានទាំងអស់នោះទេ។ បច្ចុប្បន្នពលករខ្មែរទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ។