ក្នុងរយៈពេល២៤ម៉ោង!! សហរដ្ឋអាមេរិក នៅតែបង្ហាញសញ្ញាធ្ងន់ធ្ងរ មានករណីស្លាប់ថ្មីបន្ថែមដោយសារ COVID-19 រហូតដល់ជាង១៥០០នាក់

(បរទេស)៖ សហរដ្ឋអាមេរិកដែលជាកំពូលប្រទេសលើលោក និងជាមហាអំណាចសេដ្ឋកិច្ចលេខ១ផង នៅតែបង្ហាញសញ្ញាធ្ងន់ធ្ងរ ដោយនៅក្នុងរយៈពេល២៤ម៉ោង មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 ចំនួន១៥១៦នាក់ ធ្វើឲ្យចំនួនសរុបកើនដល់ ២៣,៦២១នាក់ ខណៈករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន២៦,៥៦៦ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង៥៨៦,៨៦៦ករណី គិតត្រឹមម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ តាមគេហទំព័រពិភពលោក worldometers.info។

ក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានប្រព័ន្ធសុខាភិបាលរឹងមាំ ឈរលេខ១លើកំពូលតារាង, ក៏នៅមានប្រទសមហាអំណាចធំៗចំនួនទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក រួមមាន៖ អ៉ីតាលី អេស៉្បាញ អង់គ្លេស បារាំង និងអាល្លឺម៉ង់៕

Covid-19 coronavirus testing in the US has been absurdly sluggish ...The Military's Coronavirus Cases: The Latest Rundown | Military.com

អត្ថបទដែលជាប់ទាក់ទង