នៅម៉ាឡេស៊ីមានអ្នកឆ្លង COVID-19កើនដល់ ៤,៨១៧នាក់, ស្លាប់ ៧៧នាក់

(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានរកឃើញ COVID-19 ១៣៤ករណីថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៤,៨១៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី អ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៧នាក់។ បច្ចុប្បន្ន ម៉ាឡេស៊ី មានចំនួន អ្នកឆ្លង COVID-19 ច្រើនជាងគេលំដាប់លេខ២ បន្ទាប់ពីហ្វីលីពីន ដែលមានករណីឆ្លង ៤,៩៣២នាក់៕

Police road block along Federal Highway on 11 days of MCO. Police have increase much strict and stern action against individuals who is seen breaking the MCO ……. SAM THAM/THE STAR

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open