Van Dijk បោះឆ្នោតឲ្យ Sterling សម្រាប់ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PL
ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង07:10PM
ខ្សែការពារក្លឹប Liverpool កីឡាករ Virgil Van Dijk បានទម្លាយកាលពីពេលថ្មីៗនេះថា ខ្លួនបានបោះឆ្នោតឲ្យខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Raheem Sterling សម្រាប់ពាន PFA Player of the Year ឬពានកីឡាករឆ្នើមប្រចាំឆ្នាំក្នុង Premier League។
កីឡាករហុល្លង់រូបនេះបាននិយាយថា៖ ” ខ្ញុំគិតថា Sterling សក្ដិសមណាស់នឹងពាននេះ (ពាន PFA Player of the Year)។ រដូវកាលនេះ ជារដូវកាលដ៏អស្ចារ្យសម្រាប់រូបគេ។ ក្រៅពី Sterling ក៏មានកីឡាករ Manchester City ជាច្រើនផ្សេងទៀតដែលខ្ញុំគិតថាល្អ ដូចជាខ្សែបម្រើ Bernado Silva ជាដើម ” ។
ខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេរូបនេះបានបន្តថា៖ ” តែនិយាយតាមត្រង់ទៅ ខ្ញុំគិតថា Sterling ជឿនលឿនណាស់ក្នុងរដូវកាលនេះ ” ។កីឡាករទាំងអស់មិនអាចបោះឆ្នោតឲ្យមិត្តរួមក្រុមរបស់ខ្លួនទេ ក្នុងការជ្រើសរើសជើងឯកពាន PFA Player of the Year នេះ។
នៅរដូវកាលនេះ កីឡាករRaheem Sterling រកបាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ដង ឲ្យក្លឹប Manchester City នៅ Premier League៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន