លោក អ៊ិន សុភិន បានដឹកនាំតារាៗ ចេញប្រកួតបាល់ទាត់នៅប្រទេសថៃ

កាលពីព្រឹកថ្ងៃទី៩ មេសា លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបា នដឹកនាំតា រា​សម្ដែង និងតារាចម្រៀង ៥រូប រួមមាន លោក ភឹម តារាវិបុល លោក សេង នរៈមង្គល តារាចម្រៀង លោក គូម៉ា តារាចម្រៀងខេម និងអតីតារាសម្ដែងលោក តុលា ចេញទៅ​ប្រ​កួតបាល់ទាត់នៅក្នុងប្រទេសថៃ ទៅប្រកួតជាមួយក្រុមតារាថៃដូចគ្នានៅ​ទីក្រុងបាង​កក ដោយការប្រកួត នឹងដំណើរការនៅល្ងាចថ្ងៃទី៩ មេសា នេះ ដោយការប្រកួ​តលក់​សំបុត្រ ដែលទទួលបានគឺនឹងប្រើជួយដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០ភាគ​រយ​នៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។

លោក អ៊ិន សុភិន និយាយថា មូលហេតុដែលនាំអោយមានការប្រកួតជាល​ក្ខណៈ​ឆ្លង​ប្រ​​ទេសហើយធ្វើឡើងនៅប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់រប​ស់ថៃ​បា​នស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុមបឹងកេតអលស្ដារ ក៍បានសហ​ការជា​មួ​យ​ក្រុមតារាមហាហង្ស ដើម្បីអោយមានតារាៗដែលមាថ្វីជើងល្អៗចូលរួម ក្នុងបំណ​ង​មិត្ត​ភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ។ លោកថា​ក្រោ​យ​ប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៍ក្រុមអលស្តារបស់ប្រទេស​នឹងមកប្រ​កួត​នៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់​កំណ​ត់ពេល​វេលា។

លោកថាក្រុមតារាពីក្រុមមហាហង្សមានចំនួន៦រូប និងក្រុមបឹងកេត៦រូប ដោយ​តារា​ៗ​ដែ​លលោក​សម្រេចជ្រើសអោយទៅប្រកួតនៅក្នុងប្រទេសថៃនោះ គឺសុទ្ធតែ​ជាកីឡា​ក​រប្រចាំក្រុមដែលមានថ្វីជើងល្អ ដូចជាលោកខេម លោក គូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃ​ខ្លាំងក្នុងការ​ប្រ​កួតកន្លងមក។ ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោ​យក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ និង ថៃ ក៍មានការប្រគំតន្ត្រី និងរាំលេ​ងជុំគ្នាផងដែរ។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds