គ្រូពេទ្យនៅអង់គ្លេសត្រូវបង្ខំចិត្តប្រើថង់សំរាម យកមកកាត់ជាឈុតការពារខ្លួនជំនួសឈុតការពារ (PPE) ដោយសារមិនមានឈុតការពារគ្រប់គ្រាន់

យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងនាថ្ងៃសៅរ៍​ ទី១១ ខែមេសា ឆ្នាំ២០២០នេះថា គ្រូពេទ្យសេវាសុខភាពជាតិនៅអង់គ្លេស (NHS) ត្រូវបង្ខំចិត្តប្រើថង់សំរាម យកមកកាត់ជាឈុតការពារខ្លួនជំនួសឈុតការពារ (PPE) ដោយសារតែចំនួនករណីច្រើនពេក ហើយគ្រូពេទ្យជួរមុខមិនមានសម្ភារការពារគ្រប់គ្រាន់នោះទេ។ គ្រូពេទ្យនៅទីក្រុងឡុងក៏ត្រូវបានគេបញ្ជាក់ប្រាប់ថា ឈុត PPE អាចមានប្រើប្រាស់ ក្នុងរយៈពេល ២ ទៅ ៣អាទិត្យក្រោយឯណោះ។

បើតាមសម្ដីលេខាសុខភាពលោក Matt Hancock បាននិយាយថា ការពិតឈុតការពារ PPE ត្រូវបានដាក់ចេញជូន ៧៤២លានឈុត ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនេះនៅអង់គ្លេសដំបូង។ ប៉ុន្តែយ៉ាងណាក៏ដោយករណីបានបន្តកើនឡើង ហើយចំនួនទាំងនោះមិនបានឱ្យបុគ្គលិក NHS បានប្រើប្រាស់គ្រប់គ្រាន់នោះទេ។ ដូច្នេះហើយបុគ្គលិកពេទ្យនៅទូទាំងអង់គ្លេស ត្រូវបានបង្ខំចិត្តប្រើប្រាស់ថង់សំរាមជំនួសឱ្យ PPE វិញ។

បញ្ហាបែបនេះវាជាហានិភ័យបំផុតសម្រាប់ពេទ្យជួរមុខ ខណៈនាពេលថ្មីៗនេះមានពេទ្យ ៣នាក់ មកពី Northwick Park ដែលបានប្រើវីធីការពារខ្លួនដោយប្រើថង់សំរាមបែបនេះ បានធ្លាក់ខ្លួនឆ្លងវីរុស COVID-19 នេះផងដែរ។ នេះគឺជាសញ្ញាមួយបញ្ជាក់ថា PPE មានសារសំខាន់ណាស់សម្រាប់ពេទ្យជួរមុន។ រំលឹកដែរថា នៅអង់គ្លេសពេលនេះមានករណីសរុបជាង ៦៥,០០០នាក់ ហើយមានជនរងគ្រោះ ៨,៩៣១នាក់ រួចមកហើយដែលបានស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះ៕

ប្រភព៖ Daily Mail

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open