ហ៊ាន​ណាស់? Ajax ​ទាយ​ផ្ទាល់​ថា​ ៤ ក្រុម​នេះ​នឹង​ឆ្លង​ផុត ហើយ​ខ្លួន​ជា​អ្នក​កាន់​ពាន CL

ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:27PM

ការ​ប្រកួត Champions League វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ឈាន​មក​ដល់​នា​រាត្រី​នេះ ដោយ​មាន ២ គូ​ត្រូវ​ជួប​គ្នា​មុន​ពីរ​គូ​បន្ទាប់​ទៀត​នា​វេលា​យប់​ស្អែក។ ត្បិត​អី​លទ្ធផល​មិន​ទាន់​ចេញ​ជា​ផ្លូវការ ប៉ុន្តែ​គណនី​របស់​ក្លឹប AFC Ajax បាន​ធ្វើ​ការ​ព្យាករណ៍​ទុក​ជា​មុន ថា​ ៤ ក្រុម​ដែល​នឹង​ឆ្លង​ផុត​នា​វគ្គ​នេះ។

 

ក្នុង​នោះ Ajax ទស្សន៍ទាយ​ថា Spurs នឹង​យក​ឈ្នះ Man City, ខ្លួន​អាច​យក​ឈ្នះ Juventus, Barcelona យក​ឈ្នះ Man Utd និង Liverpool យក​ឈ្នះ Porto។ នា​វគ្គ​បន្ទាប់​ដែល​ជា​វគ្គ​ផ្តាច់ព្រ័ត្រ Ajax នឹង​ត្រូវ​តតាំង Barcelona ហើយ​ចុង​បញ្ចប់ Ajax គឺ​ជា​អ្នក​លើក​ពាន។

ជា​លទ្ធផល​អស្ចារ្យ​បំផុត​នោះ​គឺ Ajax អាច​ទម្លាក់​ក្រុម​ការពារ​ជើង​ឯក​ ១៣ សម័យ​កាល Real Madrid ត្រឹម​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ។

អត្ថបទ ៖ ពេជ្រ​ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds