មកដល់សប្តាហ៍នេះ កូរ៉េខាងជើង នៅតែមិនទាន់ មានអ្នកឆ្លងនៅឡើយ
បរទេស៖ មកដល់ចុងសប្តាហ៍នេះ ទៅហើយករណីនៃ អ្នកឆ្លងវិរុសកូវិដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង គឺនៅមិនទាន់មាននៅឡើយ សូម្បីតែម្នាក់ប៉ុន្តែវាកំពុងក្លាយទៅជា សំណួរចោទថា តើវិរុសនេះពិតជាបានបរាជ័យ មិនអាចចូលទៅដល់ប្រទេស កុម្មុយនីសមួយនេះ ឬយ៉ាងណាខណៈដែលប្រទេសជាង២០០ ហើយលើលោកដែលសុទ្ធតែ មានករណីឆ្លងទាំងអស់ ។
យោងតាមការអះអាង របស់ភ្នាក់ងារតំណាង អង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសកូរ៉េខាងជើង បានថ្លែងប្រាប់ក្រុមអ្នកកាសែត នាពេលកន្លងមកថា មនុស្សប្រមាណជាជិត ១០០០នាក់ ត្រូវបានដាក់ឲ្យធ្វើតស្តរកវិរុស រាតត្បាតនេះនៅកូរ៉េខាងជើង ប៉ូន្តែជាលទ្ធផលគឺពុំមានករណី ឆ្លងណាមួយឡើយដែលផ្ទុយ ពីនេះនៅកូរ៉េខាងត្បូងវិញ អ្នកឆ្លងមានទៅដល់ជាង ១០០០០នាក់ទៅហើយនោះ។
លោកសាស្ត្រាចារ្យ Edwin Salvador តំណាងរបស់អង្គការ WHO នៅកូរ៉េខាងជើងបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសាកន្លងមក កូរ៉េខាងជើងបានធ្វើតេស្ត ជនបរទេសប្រមាណជា ១១នាក់ និងពលរដ្ឋកូរ៉េខាងជើង ៦៩៨នាក់ ប៉ុន្តែមិនមានរកឃើញករណីនេះឡើយ ៕