ក្រសួងកសិកម្មកម្ពុជាកំពុងធ្វើការប៉ាន់ប្រមាណពីតម្រូវការស្បៀងក្នុងស្រុក ដើម្បីទប់ទល់កូវីដ ១៩

(ភ្នំពេញ)៖ រដ្ឋមន្ត្រី ក្រសួងកសិកម្មកម្ពុជាបានប្រកាសចេញសេចក្តីណែនាំស្តីពីកាពិនិត្យ សន្និធិ ស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយចាត់ឲ្យអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផលធ្វើការប៉ាន់ប្រមាណពីតម្រូវការ និងការផ្គត់ផ្គង់ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជានៅក្នុងកំឡុងពេលនៃវិបត្តិកូវីដ ១៩។

សេចក្តីណែនាំដែលបានចុះហត្ថលេខាដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី០៩ មេសា នេះ បញ្ជាក់ថាអគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើការប៉ាន់ស្មានបរិមាណ ស្រូវអង្ករដែលមានក្នុងស្តុកទាំងក្នុងរោងម៉ាស៊ីននិងក្នុង សហគមន៍ គ្រួសារកសិករព្រមទាំងសិក្សាវាយតម្លៃអំពីផ្ទៃដីដែលមានសក្តានុពលដាំបន្លែផងដែរ។

ចំពោះ អគ្គនាយកដ្ឋានសុខភាព សត្វ និង ផលិតកម្ម សត្វវិញក៏ ត្រូវធ្វើកាប៉ាន់ប្រមាណពីតម្រូវការសត្វសាច់ និង ជា ពិសេសត្រូវបំផុសចលនាចិញ្ចឹមសត្វដល់ប្រជាកសិករ និងត្រូវ ចាត់វិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការនាំចូលសត្វសាច់សត្វ ដោយខុសច្បាប់។ រដ្ឋមន្រ្តីកសិកម្ម បានលើឡើងថា ក្នុងវិបត្តិកូវីដ១៩នេះ អាចជាឱកាសមាសសម្រាប់កសិករ
ជាមួយនឹង ការ ទទួលខុសត្រូវនេះ ដែររដ្ឋបាលជលផលក៏ត្រូវប៉ាន់ប្រមានពីតម្រូវការក៏ដូចជាការផ្គត់ផ្គង់ផលនេសាទ ដើម្បី ធានាបាននូវការផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងរក្សាស្ថិរភាពតម្លៃទីផ្សារនិងបរិមាណគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ។

ការចេញសេចក្តីណែនាំដល់គ្រប់អង្គភាពក្រោមឱវាទក្នុងក្រសួងកសិកម្ម នេះ គឺជាការអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន លើ វិធានការត្រៀមបម្រុងស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ ក្នុង ស្ថានភាព ដែល មានផលប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds