ការប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីរបស់ គ.ជ.ប ត្រូវបានបញ្ចប់
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:19 PM
(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ស៊ិក ប៊ុនហុក បានអះអាងថា ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ច សន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ គឺធ្វើឡើងប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយវិញ្ញាសាប្រឡងត្រូវបានបិទទៀត ដោយមានហត្ថលេខា និងមានត្រានៅពីលើកញ្ចប់វិញ្ញាសាបិទៀតនោះ។ ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីមានចំនួន ១,៦៤៦ក្រុម ស្មើនឹងចំនួន ៣,២៩២រូប ដើម្បីចុះទៅបម្រើការងារតាមឃុំ-សង្កាត់ ចំនួន១,៦៤៦ នៅទូទាំងប្រទេស។
លោក ស៊ិក ប៊ុនហុក
អត្ថបទ៖ សីហា