តារា TikTok សុខា សុខាដែលនិយាយថាខ្លួន កូនផ្កាយបី ត្រូវបានសមត្ថកិច្ច នាំខ្លួនធ្វើកិច្ចសន្យាអប់រំ និងធ្វើការសុំទោសជាសាធារណៈ

សុខា គឺជាតារាម្នាក់នៅក្នុងបណ្ដាញសង្គម តិចតុក ហើយគាត់តែងតែតែងខ្លួនធ្វើជាមនុស្សប្រុស និងប្រើប្រាស់ពាក្យសម្ដីជេ រគ្នាទៅវិញទៅមកនោះ បានកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលមានអ្នកតាមដានមិនស្រាកស្រាំសោះឡើយ។

វីដេអូឃ្លីប ដែលបង្ហោះនៅក្នុងបណ្ដាញសង្គម តិចតុក ដែលជំរុញឱ្យបុគ្គលរូបនេះ ទទួលបានឈ្មោះបោះសំលេងនោះ គឺខ្លួនតែងតែលើកយកមកនិយាយថា ឪពុករបស់ខ្លួនមានឋានៈជា ឧត្ដមសេនីយឯក (ផ្កាយ៣) និងម្ដាយរបស់ខ្លួនជាអ្នករកសុីខាងផលិតផលគ្រឿងសម្អាង ហើយផ្ទះរបស់នាង ជាផ្ទះថ្មធំស្កឹមស្កៃថែមទៀតផង។ នេះបើតាមការដកស្រង់សម្ដីរបស់ម្ចាស់គណនីខាងលើ។

យ៉ាងណាមិញ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រោយតារាតិចតុករូបនេះ បានអួតអាងថាខ្លួនជាកូន លោក ផ្កាយ៣ ហើយមានកាំភ្លើងទៀតនោះ ពេលនេះត្រូវបានអធិការដ្ឋាននគរបាលក្រុងសួង នាំខ្លួនមកធ្វើកិច្ចសន្យាហើយ និងថែមទាំងបានឱ្យចេញវីដេអូសុំទោសជាសារធារណៈ និងឈប់ឱ្យមានកំហុសឆ្គងបែបនេះតទៅទៀត។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះ Sok Keang បានសរសេរប្រាប់ឱ្យដឹងថា៖”ពេលនេះប្អូន sokha sokha បានធ្វើការសុំទោសជាសារធារណៈ និងធ្វើកិច្ចសន្យាអប់រំ នូវកំហុសឆ្គងនាពេលកន្លងមក នៅអធិការដ្ឋាននគរបាលក្រុងសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០”។

Posted by Sok Keang on Friday, April 10, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open