ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ជាសះស្បើយ ៦នាក់ទៀតហើយរកឃើញករណីឆ្លងថ្មីម្នាក់ និងលាប់ជំងឺឡើងវិញម្នាក់

(ភ្នំពេញ)៖ ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ៦នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៦៨នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់ និងលាប់ជំងឹកូវីដឡើងវិញម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥០នាក់ នៃអ្នកឆ្លងសរុប១១៨នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង