ខេត្តឈៀងម៉ៃប្រទេសថៃ នឹងហាមឃាត់ការលក់គ្រឿងស្រវឹងរយៈពេលពេល ១០ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
(ថៃ)៖ខេត្តឈៀងម៉ៃដែលជាខេត្តភាគខាងជើងនៃប្រទេសថៃ នឹងហាមឃាត់ការលក់គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 ។ អភិបាលខេត្តលោក Charoenrit Sanguansat បានចេញបទបញ្ជាកាលពីម្សិលមិញ ដោយលោកនិយាយថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងឈៀងម៉ៃបានចេញវិធានការណ៍បន្ទាន់ ដើម្បីដោះស្រាយការផ្ទុះឡើងនៅឈៀងម៉ៃ ខណៈនៅទីនោះស្ថានការណ៍មិនទាន់ប្រសើរនៅឡើយទេ។
ការហាមឃាត់នេះស្រប់តាមច្បាប់ស្តីពីជំងឺឆ្លង និងច្បាប់គ្រាអាសន្នជាតិ។ អ្នកលក់ណាដែលបំពានបទបញ្ជានេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត ឬទាំង២ នៅក្រោមមាត្រា៥២ នៃច្បាប់ស្តីពីជំងឺឆ្លង។ ពួកគេក៏នឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬការផាកពិន័យរហូតដល់ ៤០,០០០បាត ឬទាំង២ នៅក្រោមមាត្រាទី ១៨ នៃច្បាប់គ្នាអាសន្នជាតិ។ បទបញ្ជានេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា៕