អ៉ីតាលីមានការថយចុះអ្នកឆ្លងវីរុសថ្មីៗ ប៉ុន្តែក្រសួងសុខាភិបាលនៅតែមិនទាន់ឱ្យមានការឱប និងថើបគ្នានោះទេ

(អ៉ីតាលី)អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Pierpaolo Sileri បាននិយាយថា អ៉ីតាលីនឹងវិលត្រឡប់មកកាន់ជីវិតធម្មតាវិញ បន្ទាប់ពីការឆ្លងនៃវីរុស COVID-19 បានបន្តធ្លាក់ចុះ។ អ្នកនយោបាយដែលបានរងគ្រោះដោយសារវីរុសខ្លួនឯងប៉ុន្តែបានជាសះស្បើយឡើងវិញរូបនេះ បានប្រាប់វិទ្យុ Capital នៅទីក្រុងរ៉ូមថា៖ «រលកស៊ូណាមី [COVID-19] ដែលវាយប្រហារនៅភាគខាងជើងប្រទេសអ៉ីតាលីកំពុងថយចុះបន្តិចម្តងៗ ប៉ុន្តែយ៉ាងណាការឱប និងការថើប អាចវិលត្រឡប់មកដូចដើមវិញបាន លុះត្រាតែរកឃើញវ៉ាក់សាំងសម្រាប់វីរុសសិន»។

លោកបានបន្ថែមថា ការហាមឃាត់សកម្មភាពនេះបានរារាំងវីរុសនេះមិនឱ្យរាលដាលនៅភាគខាងត្បូង ហើយលោកបានជំរុញឱ្យជនជាតិអ៉ីតាលីនៅតែបន្ដអនុវត្តការរក្សាគម្លាត និងពាក់ម៉ាស់ពេលចេញក្រៅ ខណៈបន្តប្រយុទ្ធប្រឆាំងនឹង COVID-19 ។ ការរឹតត្បិតនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៉ីតាលី នឹងត្រូវផុតកំណត់នៅថ្ងៃទី១៣ ខែមេសា ហើយលោកនាយករដ្ឋមន្ត្រី Giuseppe Conte បានបង្ហាញថា សេរីភាពផ្ទាល់ខ្លួននឹងកើតឡើងឆាប់ៗ។

ទោះបីជាអ៉ីតាលីមានការឆ្លងថ្មីថយចុះក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ដោយមានមនុស្សជាង ១៦,៥០០នាក់ បានបាត់បង់ជីវិត និងជាង ១៣២,០០០នាក់ បានឆ្លងជំងឺ៕

Medical staff wearing protective suits carry the coffin containing the body of Assunta Pastore, 87, after she passed away in her room at the Garden hotel in Laigueglia, northwest Italy, Liguria region, Sunday March 1, 2020. The woman, part of a group of elderly tourist from the Lombardia region, tested positive of the COVID-19. The hotel has been placed under quarantine as Italy continued to scramble Sunday to contain the spread of the corona virus. (AP Photo)
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds